គ្រប់គ្នាតែងតែមានទម្លាប់បោះចោលសំបកឪឡឹក បន្ទាប់ពីទទួលទានសាច់របស់វាហើយ ក៏ប៉ុន្តែ តើអ្នកមានដឹងទេ សំបកឪឡឹកក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរ? ព្រោះវីតាមីន B6 វីតាមីន C ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី ត្រូវប្រមូលផ្តុំនៅក្នុងសំបក។
បើយោងតាមការសិក្សាជាច្រើនបានរកឃើញថា ៩៦ភាគរយ នៃតម្លៃអាហាររូបត្ថម្ភរបស់ផ្លែឪឡឹកមានផ្ទុកនៅក្នុងសំបក ជាពិសេសសារធាតុសំខាន់មួយដែលគេហៅថា លីកូពីន (Lycopene)។ សារធាតុនេះហើយ មានឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម ហើយអាចការពាររាងកាយពីជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធភាពបំផុត។
លើសពីនេះទៅទៀត ក្នុងសំបកឪឡឹកមានផ្ទុកអាស៊ីតអាមីណូ និងសារធាតុ citrulline ដែលចាំបាច់បំផុតសម្រាប់សុខុមាលភាពនៃសាច់ដុំ និងបញ្ចុះទឹកនោម។ ចំពោះអ្នកដែលចង់សម្រកទម្ងន់ក៏អាចទទួលទានសំបកឪឡឹកបានដែរ ដោយសារតែវាមានផ្ទុកជាតិសរសៃ សារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដែលអាចជួយជំរុញឲ្យទម្ងន់ស្រកយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ផងដែរថា នៅតាមបណ្តោលប្រទេសមួយចំនួនក្នុងតំបន់អាស៊ីភាគខាងត្បូង និងសហរដ្ឋអាមេរិក បានប្រើប្រាស់សំបកឪឡឹកនេះលាយនៅក្នុងអាហារសាឡាត់៕
មតិយោបល់