ព័ត៌មានជាតិ

ពលកខ្មែរម្នាក់បានស្លាប់ក្នុងដីថៃថៅកែសៀមសងបួនមឺនបាតដើម្បីបញ្ចប់រឿង

កម្មកសំណង់ម្នាក់បានស្លាប់ក្នុងដីថៃដោយសារដែកធ្លាក់ពីលើក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានអាជ្ញាធរ័ថៃប្រគល់អោយបងប្អូនយកមកស្រុកកំណើតវីញឯថៅកែដែលជាម្ចាស់សំណង់វីញនោះបានសងសំណងចំនួនបួនម៉ឺនបាតជូនក្រុមគ្រួសារសពសម្រាប់យកទៅធ្វើបុណ្យមើលទៅវាដូចជាថោកខ្លាំងណាស់សម្រាប់ជីវិតពលកខ្មែរម្នាក់ដែលបានស្លាប់ក្នុងពេលបំពេញការងាអោយថៅកែថៃនោះ។
IMG-20150805-WA0004
ក្នុងហេតុការខាងលើនោះគឺកើតមាននៅក្នុងម៉ោង៩ព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៥នេះនៅចំណុចក្រុងថេបប្រទេសថៃតែម្តងខណះដែលជនរងគ្រោះកំពុងធ្វើសំណង់ក្នុងអាគាជាន់ទីបីហើយត្រូជាងកាត់ដែកលើជាន់ទី៩បណ្តាលអោយដែករបូតធ្លាក់មកលើក្បាលជនរងគ្រោះតែម្តងសពនោះបានមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅម៉ោង៨ និង ៣០នាទីយប់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៥នេះនៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង។លោកជុតចំរើនអាយុ៣៦ឆ្នាំត្រូវជាបងប្រុសបង្កើតរបស់សាកសពឈ្មោះជុតសុខំអាយុ៤២ឆ្នាំបានអោយដឹងថាជនរងគ្រោះរស់នៅភូមិប៉ាដាកឃុំរស្មីសង្ហារស្រុករតណះមណ្ឌលខេត្តបាត់ដំបងហើយទៅធ្វើពលកបានចំនួន៥ខែប៉ុណ្ណោះហើយកត្រូវស្លាប់ដោយសារដែកធ្លាក់លើតែម្តងទៅលោកបានបន្តទៀតថាក្រោយពេលកើតហេតុថៅកែសៀមជូនសំណងជាលុយចំនួនបួនម៉ឺនបាតសម្រាប់អោយយកមកធ្វើបុណ្យបើទួសជាគាត់សំលុយបន្ថែមលើសពីបួនមឺនទៀតក៍គេមីនអោយដែរ។

មតិយោបល់