ព័ត៌មានជាតិ

ផឹកស៊ីស្រវឹង ផ្ទុះហិង្សាដេញវាយគ្នា ពេញខាងមុខក្លឹបកម្សាន្ត ហ្ស៊ូក ក្នុងខណ្ឌសែនសុខ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងស្ទាវចំនួន២ក្រុម បានផឹកស៊ីរួចទាស់ពាក្យសម្តីគ្នា ឈានទៅដល់ការផ្ទុះហិង្សា ដេញវាយតប់គ្នាពេញខាងមុខក្លឹបយ៉ាងអណាធិតេយ្យ បណ្តាលឲ្យយុវជន៣នាក់រងរបួសធ្ងន់ រត់ចែកជើងគ្នាអស់ សល់តែជនរងគ្រោះម្នាក់ បែកក្បាលហូរឈាមស្រោចពេញខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២និង៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខក្លឹបកម្សាន្ត ហ្ស៊ូក តាមបណ្តោយផ្លូវ១៩៨៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ក្រុមជនបង្ក និងជនរងគ្រោះ បាននាំគ្នាចូលផឹកស៊ី រាំលេងកម្សាន្តនៅក្នុងក្លឹបខាងលើ លុះដល់វេលាម៉ោងកើតហេតុ ខណៈដែលចេញមកវិញនោះ ស្រាប់តែក្រុមខាងលើ បានឈ្មោះប្រកែកគ្នារហូតដល់ផ្ទុះហិង្សាដេញវាយគ្នាពេញខាងមុខក្លឹប បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ ដោយបណ្តាលឲ្យយុវជន៣នាក់រងរបួស ហូរឈាមពេញខ្លួន តែក្រោយពីបង្កហេតុហើយនោះ ពួកគេបាននាំគ្នាចែកជើងគ្នាអស់ពីកន្លែងកើតហេតុ នៅសល់តែជនរងគ្រោះម្នាក់ បែកក្បាលហូរឈាមស្រោចពេញខ្លួន និងរបួសដៃនៅនឹងកន្លែងកើតហេតុ។

ក្រោយមកគេសង្កេតឃើញសមត្ថកិច្ចបានត្រឹមតែចុះមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុទៅលើជនរងគ្រោះតែប៉ុណ្ណោះ ៕

មតិយោបល់