ព័ត៌មានជាតិ

អ៊ី​ស្រា​អ៊ែល​វាយប្រហារ​មូលដ្ឋានទ័​ព​ស៊ីរី​

​មន្ត្រី​របស់​អាមេរិក​មួ​យ​រូប​បញ្ចាក់​ឲ្យដឹង​ថា​កងកម្លាំង​អ៊ីស្រាអ៊ែល​បាន​វាយប្រហា​រ​ទៅលើ​មូលដ្ឋាន​ទ័ព​របស់​ប្រទេស​ស៊ី​រី​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​មន្ត្រី​រូប​នេះ​មិន​បាន​ប្រាប់​ឈ្មោះ​នោះ​ទេ ហើយក៏​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ដែរ​។​
TOPSHOTS-PALESTINIAN-ISRAEL-UNREST-GAZA
​ការអះអាង​នេះ​គឺ​ស្ថិត​នៅក្រោយ​ពី​របាយការណ៍​ដែល​បាន​បញ្ចាក់​ពី​ការវាយប្រហារ​មួយ​នៅក្នុង​ប្រទេស​ស៊ី​រី​។​មន្ត្រី​មួយ​រូប​ទៀត​របស់​អាមេរិក​បាន​និយាយ​ថា​ការវាយប្រហារ​ទៅលើ​ទីក្រុង​ផែ Latakia របស់​ស៊ី​រី​គឺ​ក្នុង​គោលបំណង​បាញ់​កម្ទេច​ទីតាំង​មី​ស៊ី​ល​ដែលជា​ផលិតផល​របស់​ប្រទេស​រុស្ស៊ី​។​​នៅ​មិនទាន់​មាន​របាយការណ៍​និង​ការឆ្លើយតប​ណាមួយ​ពី​សំណាក់​ភាគី​ខាង​ប្រទេស​អ៊ី​ស្រា​អ៊ែល​នៅឡើយ​ទេ​៕​

មតិយោបល់