ព័ត៌មានជាតិ

ចាប់ខ្លួនពាក់ពន្ធ័នឹងលួចទូរសព្ទ បែរជាឆែកឃើញគ្រឿងញៀន!

ភ្នំពេញ: ខណៈដែលម្ចាស់ទុកទូរសព្ទសាកថ្មទុកក្នុងបេនឡានក្រុងផារ៉ាម៉ោន ជនសង្ស័យម្នាក់បានបន្លំចូលទៅលួចត្រូវម្ចាស់គេទាន់ចាប់ប្រគល់អោយនគរបាលប៉ុស្តិ៍បឹងសាឡាង លុះសមត្ថកិច្ចឆែកក្នុងខ្លួនជនសង្ស័យខាងលើ ក៏បានរកឃើញថ្នាំញៀនមួយកញ្ចប់ទៀត ។

ហេតុការណ៏ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចបេនឡានក្រុងក្រុមហ៊ុនផារ៉ាម៉ោន ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជនីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ គី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនផារ៉ាម៉ោន ដែលជាម្ចាស់ទូរសព្ទ័ដៃខាងលើ ។ រីឯជនសង្សយ័ខាងលើមានឈ្មោះ សែ វិឆ័យ អាយុ២៥ឆ្នាំ ស្នាក់នៅផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរដើរលួច ។

ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ក្រោយពីដឹកភ្ញៀវត្រលប់មកវិញហើយ រូបគាត់បានសំរាកហើយសាកទូរសព្ទទុកចោលនៅក្បែរហ្រ្វីភ្លើង ឃើញឱកាសល្អជនសង្សយ័ខាងលើ បានដើរចូលធ្វើសកម្មភាពលួចទូរសព្ទ័ដៃរបស់គាត់ ហើយគាត់បានប្រទះឃើញក៏ស្រែកឆោឡោ ផ្អើលអ្នកដំណើរជួយព័ទ្ធចាប់វាយស្វាគមន៍ម្នាក់មួយដៃមួយជើង រួចប្រគល់អោយនគរបាល ប៉ុស្តិ៍បឹងសាឡាងចាត់ការបន្ត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌទួលគោក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

https://youtu.be/TZHgU7exOtQ

មតិយោបល់