ព័ត៌មានជាតិ

ពលករខ្មែរជាង៥០នាក់ រួចគ្រោះលំបាក ពីឥណ្ឌូណេស៊ី មកកម្ពុជា វិញហើយ

ភ្នំពេញ: ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ កំពុងអនុវត្តក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែររងគ្រោះចំនួន ៥៤នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីរក្សាទុកនៅកោះ Pontianak ប្រទេសឥណ្ឌូណេស៊ី។

ស្ថានទូតបានបញ្ចប់ ការងារជាមួយអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ដោយអង្គការ បានទទួលស្គាល់ថាពលករខ្មែរទាំង៥៤នាក់ ជាជនរងគ្រោះដោយការជួញដូរមនុស្សទៅធ្វើការ ខុសច្បាប់។ IOM និងរៀបចំទិញសំបុត្រយន្តហោះ ឲ្យពលករខ្មែររងគ្រោះទាំង៥៤នាក់ បន្ទាប់ពីការិយាល័យអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ចេញលិខិតអនុញ្ញាត។

ស្ថានទូតកំពុងទំនាក់ទំនង ស្នើសុំលិខិតអនុញ្ញាត (Exit Permit) ពីការិយាល័យអន្តោប្រវេសន៍ ឥណ្ឌូណេស៊ី ដើម្បីឲ្យពលករធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌូណេស៊ី ដោយស្របច្បាប់។
បន្ទាប់មកស្ថានទូត និងចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នដល់ពលករទាំង៥៤នាក់ សំរាប់ ប្រើប្រាស់ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។ ការងារទាំងអស់នេះ នឹងត្រូវចំណាយពេលប្រមាណ២-៣ សប្ដាហ៍៕

photo_2016-05-12_11-21-24

មតិយោបល់