ព័ត៌មានជាតិ

សិស្សស្រីម្នាក់ ត្រូវជនល្មោភកាម ជិះម៉ូតូដេញតាម ប៉ុនប៉ងរំលោភមិនសម្រេច

បន្ទាយមានជ័យៈ សិស្សស្រីវ័យ១៧ឆ្នាំ នៃវិទ្យាល័យទួលប្រាសាទ ម្នាក់ត្រូវបានជនល្មោភកាម ជិះម៉ូតូ០១៥តែម្នាក់ឯងដូចគ្នា ដេញតាមពីក្រោយរួចវាយផ្តួលប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ដោយសារអ្នកភូមិរស់នៅ ក្បែរកន្លែងកើតហេតុ ឮសម្លេងស្រែកឲ្យជួយ រួចក៏រត់ទៅមើលឃើញ ហើយនាំគ្នាជួយទាន់ភ្លាមនោះជនសង្ស័យ បានរត់ឡើងលើម៉ូតូ ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០ព្រឹក ថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលំចុះពីកែងទួលពង្រ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ គ.ធ.ត ភេទស្រី អាយុ១៧ឆ្នាំ ជិះម៉ូតូម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ១K-៣៣៩២ រីឯជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូសង់ ០១៥ដូចគ្នា មិនចាំស្លាកលេខ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍សង្កាត់ផ្សារកណ្តាល រួមទាំងកម្លាំងអាវុធហត្ថ បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ៕

RAP photo_2016-05-12_11-27-01 photo_2016-05-12_11-27-06 photo_2016-05-12_11-27-05

មតិយោបល់