ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង ប៉ះគ្នាជាមួយរថយន្តទំនើប រួចសងទូរស័ព្ទអិនចុចពិល បញ្ចប់រឿង

ភ្នំពេញ: រថយន្តកូរ៉ឡា បាក់កញ្ចក់ឆ្កូតថ្នាំ ទទួលសំណងពីម្ចាស់ម្ចាស់ម៉ូតូគុប ដែលជិះវ៉ារថយន្តឡិចស៊ីស RX-450 ខាងឆ្វេង ទៅបុកកៀរកៀបជាប់ នៅកណ្តាលរថយន្តទាំង២គ្រឿង មិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំណុចផ្លូវ៤៦៦ កែងនិងមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧នេះ។

តាមប្រភពបានប្រាប់ថា រថយន្ត Lexus RX-450 ពណ៌ស ស្លាកលេខភ្នំពេញ 2AM-8257 បើកបរពីលិចទៅកើត តាមបណ្តោយផ្លូវ៤៦៦ មកដល់ចំណុចស្តុបកែងមហាវិថីព្រះនរោត្តម ស្រាប់តែមានម៉ូតូគុបជ្រុង ពណ៌ទឹកសមុទ្រ ស្លាកលេខកំពង់ធំ 1C-3488 បើកបរស្របទិសជាមួយរថយន្ត Lexus RX-450 មកពីខាងក៏វ៉ានៅខាងឆ្វេងដៃ ជួនពេលរថយន្តកូរ៉ូឡា ពណ៌ស្ក ស្លាកលេខភ្នំពេញ 2S-6809 បើកបរពីត្បូងទៅជើងតាមបណ្តោយមហាវិថីព្រះនរោត្តម ស្របពេលភ្លើងស្តុប បត់ឆ្វេងដៃក៏ត្រូវម៉ូតូគុបជ្រុង បុកកៀបាក់កញ្ចក់មើលក្រោយ ផ្នែកខាងឆ្វេងរថយន្តកូរ៉ឡា ហើយមកក៏ដួលប៉ះរថយន្ត Lexus RX-450 បណ្តាលអោយឆ្កូតថ្នាំបន្តិច និងម៉ូតូត្រូវរថយន្តទាំង២គ្រឿងកៀបជាប់។

ប្រភពបន្តថា ម្ចាស់រថយន្តកូរ៉ឡា ទទួលការខូចខាតមិនចង់វែងឆ្ងាយ មិនទាមទារសំណងអ្វីឡើយពីម្ចាស់ម៉ូតូ ដោយសុំទៅមុន ពីព្រោះមានកូនក្តៅខ្លួននៅក្នុងរថយន្ត។ រីឯម្ចាស់រថយន្ត Lexus RX-450 មិនព្រមអោយម្ចាស់ម៉ូតូរួចខ្លួន ក៏ទាមទារសំណង២០ដុល្លារ តែម្ចាស់ម៉ូតូ មិនមានលុយក៏ប្រគល់ទូរស័ព្ទអិនចុចពិលជំនួសថវិកា ព្រមទាំងសុំអង្វរម្ចាស់រថយន្ត Lexus RX-450 ដោយគ្មានលុយជាប់ក្នុងខ្លួន។ ម្ចាស់រថយន្ត ក៏ទទួលយកទូរស័ព្ទជំនួសលុយ ហើយក៏ប្រគល់ទៅអោយម្ចាស់រថយន្តកូរ៉ូឡាវិញ ដោយឃើញការខូចខាតច្រើនជាង និងមានក្មេងក្តៅខ្លួនទៀត។ ម្ចាស់រថយន្ត Lexus RX-450 ចង់អោយម្ចាស់ម៉ូតូមានភាពទទួលខុសត្រូវ ចំពោះការបើកបរត្រូវគោរពតាមច្បាប់ចរាចរណ៍។

ក្រោយពេលកើតហេតុ រឿងគ្រោះថ្នាក់ចរាចរណ៍នេះ ក៏បញ្ចប់ដោយសងទូរស័ព្ទអិនចុចពិលមួយគ្រឿង ៕

មតិយោបល់