ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! សមត្ថកិច្ចរកឃើញ មីដុំក្រៀម គ្មានម៉ាកយីហោរពិតប្រាកដ, នំបាញ់ត្រាំងខូចគុណភាព និងងៀតត្រីបបែល ,នំចាកច័ន្ទ មានសារធាតុគីមីBorax

ស្វាយរៀង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានធ្វើការចុះពិនិត្យទំនិញនាំចូល តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងសកម្មភាពការងារ បានពិនិត្យ ស្វែងរកសារធាតុ Borax និងសារធាតុគីមីហាមឃាត់ ចំពោះមុខទំនិញដែលអាជីវករនាំចូល។

ក្នុងនោះមន្ត្រីកាំកុងត្រូល បានដកយកគំរូចំនួន ៣៩ មុខទំនិញ មកធ្វើតេស្តបឋម ពិនិត្យស្លាកសញ្ញា និងគុណភាព។ ក្រោយពីការចុះអនុវត្តការងារ ក្នុងនោះមន្ត្រីជំនាញ បានដកហូត៖
– មីដុំក្រៀម គ្មានម៉ាកយីហោរពិតប្រាកដ ចំនួន ២០គីឡូក្រាម
– នំបាញ់ត្រាំង ខូចគុណភាព ចំនួន ៥គីឡូក្រាម
– ងៀតត្រីបបែល ចំនួន ១គីឡូក្រាម រួមទាំងនំចាកច័ន្ទ ចំនួន ១គីឡូក្រាម មានផ្ទុកសារធាតុ Borax ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

មតិយោបល់