ភ្នំពេញៈ ការបង្រ្កាបករណីជួញដូរ និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ៦១អឺ៦ហ្សិត ផ្លូវលេខ១២៨ ក្រុម១ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២៥នាទី។
ជនសង័្សយឈ្មោះ ផន រាសី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦១អឺ៦ហ្សិត ផ្លូវលេខ១២៨ ក្រុម១ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា (សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) និងឈ្មោះ សុំ កុំម៉ារី ភេទស្រីអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ៦១២ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។
វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំល្មមទុកក្នុងកញ្ចប់បារី និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង័្សយទាំង២នាក់ បានរកឃើញមានសារធាតុញៀន កំពុងឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់