ព័ត៌មានជាតិ

វីតាមីន C ញ៉ាំពេលណា ទើបរាងកាយទទួលបានប្រយោជន៍ពេញលេញ

 

តើត្រូវញ៉ាំវីតាមីន C នៅពេលណាទើបទទួលបានគុណប្រយោជន៍ខ្ពស់បំផុត មុនពេលបាយ? ក្រោយពេលបាយ? ឬមុនពេលគេង? វិធីញ៉ាំវីតាមីន C ដែលត្រឹមត្រូវនោះ សូមតាមដានអត្ថបទខាងក្រោមនេះ។ ញ៉ាំវីតាមីន C បន្ថែម ល្អដែរឬទេ? ជាប្រក្រតីមនុស្សអាយុ 15 ឆ្នាំឡើងទៅ គួរបានទទួលវីតាមីន C ពី 60-90 មីល្លីក្រាមក្នុងមួយថ្ងៃ ចំណែកកុមារវិញត្រូវការវីតាមីន C ពី 30-50 មីល្លីក្រាមក្នុងមួយថ្ងៃ តែក៏អាចញ៉ាំបន្ថែមបានដល់ទៅប្រហែលៗ 100-200 មីល្លីក្រាមក្នុងមួយថ្ងៃដែរ។

តែចំពោះអ្នកខ្លះអាចចាំបាច់ត្រូវទទួលអាហារបន្ថែមវីតាមីន C ច្រើនបន្តិច គឺចាប់តាំងពី 500 មីល្លីក្រាមឡើងទៅ ដូចជា អ្នកដែលកើតជំងឺផ្តាសាយញឹកញាប់ អ្នកដែលមានអាការចេញឈាមតាមជើងធ្មញ ជាដើម គ្រូពេទ្យអាចនឹងឱ្យទទួលទានវីតាមីន C បន្ថែម រួមទាំងអ្នកញៀនបារីក៏ចាំបាច់ត្រូវតែទទួលទានវីតាមីន C ដែរ ព្រោះបារីបានកាត់បន្ថយបរិមាណវីតាមីន C នៅក្នុងរាងកាយដូចគ្នានឹងស្រ្តីមានគភ៌ អ្នកដែលត្រៀមខ្លួនវះកាត់ ឬទើបតែវះកាត់រួច ក៏គួរបានទទួលវីតាមីន C ច្រើនឡើងដែរ។ ញ៉ាំវីតាមីន C នៅពេលណា ទើបទទួលបានគុណប្រយោជន៍ច្រើនបំផុត

ចំពោរឿងនេះ វេជ្ជបណ្ឌឹតជំនាញបានឱ្យចម្លើយថា ការពិតទៅអាចទទួលទាននៅពេលណាក៏បានដែរ តែណែនាំថា កុំទទួលទានពេលពោះទំនេរ(មិនទាន់បានញ៉ាំអី) បើចង់ឱ្យល្អបំផុត គួរញ៉ាំដំណាលគ្នាជាមួយអាហារ ឬក្រោយពេលអាហារ ព្រោះអាហារជាអ្នកជួយឱ្យរាងកាយបឺតជ្រាបវីតាមីន C ទៅប្រើប្រាស់បាន និងជាការការពារក្រពះមិនឱ្យឈឺផ្សារបានទៀតផង។ទាំងអស់នេះ យើងអាចបែងចែកការទទួលទានវីតាមីន C តាមពេលញ៉ាំអាហារក៏បានដែរ ដូចជា មួយថ្ងៃ 2 ពេលក្រោយពេលបាយ ឬមួយថ្ងៃ 3 ពេលក្រោយពេលបាយក៏បាន ព្រោះវានឹងធ្វើឱ្យរាងកាយអាចបឺតជ្រាបវីតាមីន C បានល្អជាងការទទួលទានទាំងអស់ក្នុងពេលតែមួយ។

វីតាមីន C ញ៉ាំច្រើនពេក ក៏មិនមែនល្អដែរអាហារគ្រប់យ៉ាងញ៉ាំតិចពេកក៏មិនបាន ញ៉ាំច្រើនពេកក៏មិនល្អ រួមទាំងវីតាមីន C ផងដែរ ព្រោះបើរាងកាយបានទទួលតិចជ្រុលពេកនឹងមានផលប៉ះពាល់ដល់ប្រព័ន្ធការពារជំងឺ ធ្វើឱ្យងាយកើតជំងឺផ្តាសាយ ឈាមចេញតាមជើងធ្មេញ សាច់ស្បែកមើលទៅមិនស្រស់ថ្លា ព្រោះវីតាមីន C មានសាធាតុអ៊ែនទីអុកស៊ីឌែនជួយពន្យារភាពចាស់ជរា និងជំរុញការសាងខលឡាជេនទៀតផង។តែបើទទួលទានច្រើនជ្រុលពេក ដូចជា ញ៉ាំលើសពី 1,000 – 2,000 មីល្លីក្រាមក្នុងមួយថ្ងៃជាប់ៗគ្នាយូរទៅ ក៏អាចកើតមានផលប៉ះពាល់ដូចគ្នាដែរ ដូចជា មិនស្រួលក្នុងពោះ ឈឺរមួលពោះ រាកធ្ងន់ធ្ងរ កើតដំបៅក្នុងក្រពះ កើតរោគលោហឹតស្លេក ជាដើម តែក៏មិនចាំបាច់ទៅព្រួយបារម្ភអីដែរ ព្រោះអាការទាំងអស់នេះមិនងាយនឹងកើតឡើងទេ ដោយសារតែវីតាមីន C ជាវីតាមីនដែលរលាយក្នុងទឹក ទើបអាចបញ្ចេញចោលតាមទឹកមូត្របាន ដូច្នេះបើនរណាចាំបាច់ត្រូវទទួលទានវីតាមីន C ក្នុងបរិមាណខ្ពស់ជាងកំណត់នោះ គួរតែទទួលទានដំណាល ឬក្រោយបាយ និងញ៉ាំៃទឹកឱ្យបានច្រើនផង។

វីតាមីន C បន្ថែមគ្រាន់តែជាជំនួយបន្ថែមមួយប៉ុណ្ណោះ តែការពិតវិញស៊ូវីតាមីន C ដែលយើងទទួលបានពីធម្មជាតិមិនបានទេ ដូច្នេះហើយគួរឧស្សាហ៍ទទួលទានបន្លែផ្លែឈើឱ្យបានច្រើន ជាពិសេស ផ្លែត្របែក ក្រូច ល្ហុង ក្រូចឆ្មារ ស្វាយ ប៉េងប៉ោះ ដំឡូងបារាំង គីវី ស្រ្តប៊ើរី និងបន្លែស្លឹកបៃតង ព្រោះអាហារទាំងអស់នេះសម្បូរហូរហៀរទៅដោយវីតាមីន C ដែលនឹងជួយការពាររាងកាយយើងឱ្យគេចផុត និងជាសះស្បើយពីរោគាបានដោយមិនចាំបាច់អស់លុយអស់កាក់ទិញអាហារបន្ថែមមកទទួលទានឡើយ៕

 

 

មតិយោបល់