ព័ត៌មានជាតិ

ខ្យល់ និងរន្ទះបាញ់ សម្លាប់មនុស្ស២នាក់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ

ស្ទឹងត្រែង: គ្រោះធម្មជាតិរលំផ្ទះ (ផ្ទះចំការ) បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចដីក្រហម ភូមិឆ្វាំង ឃុំសំអាង នៅវេលាម៉ោង៧ យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្នុងករណីខាងលើនេះបណ្តាល ឲ្យឈ្មោះ យីន ភន្ត័ ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើតភូមិព្រៃព្រំ ឃុំបាទីស្រុកកន្ធរកណ្តាល ខេត្តព្រៃវែង។ ហើយជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។

ដោយឡែក មានករណីរន្ទះបាញ់ មួយផ្សេងទៀតនៅវេលាដូចគ្នា បណ្តាលឲ្យឈ្មោះ សុំ ហៀង ភេទប្រុស រងរបួសធ្ងន់ធ្ងរ ត្រូវបានអជ្ញាធរភូមិ និងប្រជាការពារកំពុងយកមកភូមិ។ សមត្ថកិច្ចពុំទាន់ដឹងច្បាស់ អំពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ កំលាំងប៉ុស្តិកំពុងធ្វើការទំនាក់ទនង។

សូមបញ្ជាក់ថានៅភូមិឆ្វាំង ឃុំសំអាង នៅវេលាម៉ោងប្រហាក់ប្រហែលគ្នា មានកើតនៅគ្រោះធម្មជាតិចំនួន ៤ករណីរួមមានរន្ទះបាញ់ ស្លាប់២នាក់រងរបួសធ្ងន់ធ្ងរ១នាក់ ខ្យល់ភ្លៀងរលំផ្ទះ រងរបួសធ្ងន់១នាក់ ស្រី៕

photo_2016-05-12_11-38-52 (2) photo_2016-05-12_11-38-52 photo_2016-05-12_11-38-51 photo_2016-05-12_11-38-55 photo_2016-05-12_11-38-54 (2) photo_2016-05-12_11-38-54 photo_2016-05-12_11-38-53 (2) photo_2016-05-12_11-38-53

 

មតិយោបល់