ភ្នំពេញៈ អាជ្ញាធរអគ្គិសនីកម្ពុជា កំពុងខិតខំជួសជុលហ្វុយស៊ីបតង់ស្យុងមធ្យម ដែលបានដាច់នៅតំបន់ខណ្ឌទួលគោក កាលពីម៉ោង១០៖៤០នាទី ព្រឹកថ្ងៃទី១២ ខែឧសភានេះ ដើម្បីធ្វើការតភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១រសៀលនេះ។
អគ្គិសនីកម្ពុជា ចេញផ្សាយនៅមុននេះថា “នៅថ្ងៃទី12 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង 10:40 នាទី មានការដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 311 ទីតាំងស្ថិតនៅផ្លូវលេខ 218 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគាក រាជធានីភ្នំពេញ។ មូលហេតុបណ្តាល មកពីដាច់ហ្វុយស៊ីបតង់ស្យុងមធ្យម(MV) ។ ក្រុមការងារបច្ចេកទេសកំពុងខិតខំជួសជុល ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឡើងវិញនៅវេលាម៉ោង13:00នាទីថ្ងៃត្រង់នេះ។”
ករណីនេះ អគ្គិសនីកម្ពុជា សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕
មតិយោបល់