ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើ
ផ្លូវលំក្រាលកៅស៊ូ ឃុំជ្រោយនាងងួនស្រុកស្រីស្នំ ចំណុចមុខផ្ទះប្រជាពលរដ្ឋឈ្មោះ ធួន យ៉ានី ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក HONDA Dreamc125 ពណ៍ខ្មៅ ស៊េរី ២០១៣ ស្លាកលេខ សៀមរាប1B-6416 បើកបរដោយឈ្មោះ អូន ភី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅ
ភូមិត្រាំកង់ ឃុំស្លែងស្ពានស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងទិសដៅពីកើតទៅលិច(មិនពាក់មួកសុវត្ថិភាព) បុក
ប៉ះជាមួយម៉ូតូម៉ាក HONDA Dreamc125 ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ1C-4000បើកបរដោយឈ្មោះ បឿន ចាន់កែវ ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរ សិស្ស
រស់នៅបច្ចុប្បន្ន ភូមិចំការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើត ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយរងរបួសធ្ងន់ស្រាលអ្នកបេីកបរចំនួន ០២នាក់ និងខូចខាតម៉ូតូចំនួន ០២គ្រឿង (ធ្ងន់) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមណ្ឌលសុខភាពអំពៅឌៀប ។ ចំណែក វត្ថុតាងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕

 

មតិយោបល់