ព័ត៌មានជាតិ

សាហាវណាស់! បុរសម្នាក់យកកាំបិតចាក់បុរសម្នាក់ចំ ពោះរងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងែទី១១ ខែមិនានេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីវាយគ្នា រួចចាក់ជនរងគ្រោះ១កាំបិតចំ ពោះ បណ្ដាលឲ្យរងបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបង្កឡើងនៅចំណុច ផ្លូវឌឿងហែមក្រោយ ផ្ទះលេខ១៧E0z ផ្លូវលេខ១៨២ ក្រុម៤ ភូមិ៧ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សន ស្រឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរយាមម៉ូតូ២៤ម៉ោង ស្នាក់នៅផ្ទះលេខ១៥៦E3 ផ្លូវ១០៧ ក្រុម២០ ភូមិ៤ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះ ឈ្មោះ ឈុន សុភាព ហៅពៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៥E3z ផ្លូវ១៨២ ក្រុម៤១ ភូមិ៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។

សមត្ថកិច្ចបាបបន្តថា នៅពេលកើតហេតុ ជនរងគ្រោះ បានជូនមិត្តទៅយកម៉ូតូនៅកន្លែងផ្ញើម៉ូតូ២៤ម៉ោង ច្រកឌឿងហែម ក្រោយផ្ទះលេខ១៧E0z ផ្លូវលេខ១៨២ ក្រុម៤ ភូមិ៧ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ជាចំណុចកើតហេតុ តែអ្នកយាមម៉ូតូ កំពុងអង្គុយផឹកស្រា ពុំយកម៉ូតូឲ្យ ពេលនោះជនរងគ្រោះ បានបង្កហិង្សាទៅលើជនសង្ស័យ ស្រាប់តែជនសង្ស័យ បានយកកាំបិតចាក់ចំពោះចំហៀងខាងឆ្វេងជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ ដេញចាប់រួចប្រគល់ជូនសមត្ថកិច្ច ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ៕

មតិយោបល់