ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃ​គ្រ​ងតំណែងពានបវរកញ្ញាប្តូរភេទ ​ឆ្នាំ​២០១៦​

ដោយសារតែសម្រស់ស្រស់ស្អាត​របស់ Jiratchaya Sirimongkolnawin បានធ្វើឲ្យនាង​ឈ្នះពានរង្វាន់​បវរកញ្ញា​អន្តរជាតិប្តូរភេទ​។​
នៅទីបំផុត​គេបានស្វែងរកឃើញ​អ្នកឈ្នះពានរង្វាន់បវរកញ្ញាប្តូរភេទ​ ក្នុងឆ្នាំ​២០១៦ និង​ជា​ពានមាន​មោទនភាព​បំផុត បន្ទាប់ពីកម្មវិធី​ប្រឡង​បវរកញ្ញាលំដាប់ថ្នាក់ពិភពលោកនេះ ត្រូវបានព្យួរ​ទុក ក្រោយពីម្ចាស់ផ្ទះថៃ បានកាន់ទុក​ចំពោះការសោយទីវង្គត់របស់ស្តេចខ្លួន​។​

លទ្ធផល​ជាផ្លូវការសម្រាប់បវរកញ្ញាប្តូរភេទគឺ បានទៅលើម្ចាស់ផ្ទះថៃ គឺនាង​ Jiratchaya Sirimongkolnawin ដែលព្រឹត្តិការណ៍នេះបានបញ្ចប់នៅ Pattya City កាលពីរាត្រីថ្ងៃសុក្រ សប្តាហ៍នេះ​។​

ដោយឡែកប្រទេស២ទៀតដែល​អាចគ្រងតំណែ​បវរកញ្ញាប្តូរភេទ គឺមានប្រេស៊ីល តំណាងដោយនាង Nathalie Oliveira ជាប់លេខ​២ និង នាង Andrea Collazo តំណាងប្រទេស​វេណេហ្សូអេឡា ស្ថិតក្នុងចំណាត់ថ្នាក់ទី​៣​។​
សូមរំឭកផងដែរថា កម្មវិធីខាងលើនេះ បានរៀបចំធ្វើឡើងតាំងពីខែ វិច្ឆិកា ឆ្នាំ​ តែដោយសារតែស្តេចថៃសុគតកាលពីខែតុលា អ៊ីចឹងហើយ ក៏សម្រេច​ចិត្តលើកពេល​ប្រកួ​ត។

បវរកញ្ញាប្តូរភេទរបស់ថៃ នាង Jiratchaya Sirimongkolnawin អាយុ ២០ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកជំនាញធ្មេញ នៅសាកលវិទ្យាល័យSrinakharinwirot University ហើយបច្ចុប្បន្នធ្វើការ​ជា​អ្នកដើរម៉ូដ និង រចនា​៕

មតិយោបល់