ព្រះសីហនុៈ នៅវេលាម៉ោងជិត ៩ព្រឹកថ្ងៃ១២ ខែមិនានេះ មាន នាវាទេសចរណ៍បរទេសមួយគ្រឿង បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន៨៥០នាក់ និងមានកងនាវឹកចំនួន៥៧០នាក់ បានចូលចតកំពង់ផែក្រុងព្រះសីហនុ។
ប្រធានប៉ូលិសច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា នាវានេះ ធ្វើដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា រួចបន្តទៅកាន់ប្រទេសវៀតណាម នៅម៉ោង១១យប់ថ្ងៃដដែល៕
មតិយោបល់