បន្ទាយមានជ័យៈ កាលពីយប់ថ្ងៃទី១១ខែមីនានេះ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងដោយសមត្ថកិច្ចព្យាយាមរារាំង និងឃាត់រថយន្ត LexusRX300 មួយគ្រឿង ដែលត្រូវបានចោរលួចចេញពីស្រុកមង្គលបូរី មកដល់ទីរួមខេត្តបន្ទាយមានជ័យ។
រថយន្ត Lexus ត្រូវបានបើកគេចពីការរារាំងរហូតមកដល់មុខសាលាខេត្ត បានបើកឡើងលើខឿនផ្លូវ ក៏ជ្រុលទៅបុកប៉ុស្តិ៍យាមបណ្តាលឲ្យដួលរាប ទើបរថយន្តទៅមុខលែងរួច។ តែអ្វីដែលជារឿងដ៏គួរឲ្យហួសចិត្តនោះ ជនសង្ស័យជាមុខសញ្ញាចោរលួច ដែលត្រូវឃាត់ខ្លួនបានជាជនវិកលចរិក។
លោក សិទ្ធ ឡោះ ស្នងការរងខេត្តបាននិយាយថា ជនសង្ស័យជាមនុស្សវិកលចរិក ឈ្មោះ ផាត ផាន់អាយុ៣២ ឆ្នាំ មានទីលំនៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ហើយរថយន្តបានប្រគល់ទៅម្ចាស់ដើមវិញ យកទៅជួសជុល៕
មតិយោបល់