ព័ត៌មានជាតិ

ត្រៀម ! នៅរាធានីភ្នំពេញ នឹងដាច់ភ្លើងតំបន់មួយចំនួន

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង២០ នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយ3(GS3-F8A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ (1)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវលេខ2004 ភូមិត្រពាំងឈូក ភូមិស្លែងរលើង ភូមិចុងថ្នល់ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា និង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (2)តាមបណ្តោយផ្លូវម៉ៃដា ភូមិក្រាំងល្វា ភូមិព្រៃជីសាក់ និង ភូមិត្រពាំងថ្លឹង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំកិលបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។ អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ មុនវេលាម៉ោង១ រសៀល៕

មតិយោបល់