(ភ្នំពេញ)៖ នៅមុននេះបន្តិច អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប នៃគណបក្សសង្រ្គោះជាតិ ( CNRP ) លោក អ៊ុំ សំអាន ត្រូវបានតុលាការចេញដីការឃុំខ្លួន បណ្តោះអាសន្ន ខណ:ឱសានវាទ អ្នកតំណាងរាស្រ្តនឹងត្រូវបញ្ចប់ល្ងាចនេះ ។
ភ្នាក់ងារប្រចាំតុលាការ បានរាយការណ៍មកថា នៅមុននេះបន្តិច លោក អ៊ុំ សំអាន ត្រូវបានគេដឹកបញ្ជូនតាមរថយន្ត ឆ្ពោះទៅឃុំខ្លួននៅពន្ធនាគារ ព្រៃសរ បន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់ ២បទល្មើស។
លោក អ៊ុំ សំអាន ត្រូវព្រះរាជអាជា្ញរង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហុឹង ប៊ុនថន ចោទប្រកាន់២បទល្មើស កាលពីព្រឹកមុិញ មន្រ្តីតុលាការបានប្រាប់ថា លោក អ៊ុំ សំអាន ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ
ជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារមួយ លើទឹកដីខេត្តសៀមរាប ក្រោយពីលោកត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ គ្រាដែលលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៥៕
មតិយោបល់