ព័ត៌មានជាតិ

មឹក​អាំង​ប្រ​ឡា​ក់​គ្រឿ​ង​

គ្រឿងផ្សំ៖

-មឹកធំៗ ៥០០ ក្រាម

-ខ្ទឹមសចិញ្ច្រាំ ៣ ស្លាបព្រាបាយ

-ស្ករស ២ ស្លាបព្រាបាយ

-ប៊ីចេង បន្តិចបន្តួច

-ខ្ញីជ្រក់ ២ ស្លាបព្រាបាយ

-ម៉ាយ៉ងណែស ១ ស្លាបព្រាបាយ

-ត្រយូងចេកហាន់ ៣០ ក្រាម

-ក្រូចឆ្មារហាន់ជាចំណិត ២ ទៅ ៣ ចំណិត

វិធីធ្វើ៖

១.លាងមឹកឲ្យស្អាត យកផ្នែកដែលទទួលទានរួច ហើយប្រឡាក់លាយជាមួយនឹងទឹកស៊ីអ៊ីវ ខ្ទឹមសចិញ្ច្រាំ ស្ករស និង ប៊ីចេង ហើយផ្អាប់ទុកចោលប្រមាណ ១០ នាទី ដើម្បីឲ្យគ្រឿងគ្រៅជ្រាបចូលបានសព្វក្នុងត្រីមឹក។

២.បន្ទាប់មកយកមឹកប្រឡាក់គ្រឿងនេះទៅអាំង ឲ្យឆ្អីនល្អ សឹមហាន់ជាកង់ៗ ហើយរៀបដាក់ចាន ញុំជាមួយនឹងត្រយូងចេកហាន់ ខ្ញីជ្រក់ ម៉ាយ៉ង់ណែស ដោយច្របាច់ក្រូចឆ្មារ លាយបន្តិចបន្តួចផង ដើម្បីឲ្យមានឱជារសកាន់តែឆ្ងាញ់ពិសេស៕

មតិយោបល់