ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ និង២១គ្រាប់

ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន២១មួយគ្រាប់ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវលេខ៨ ស្ថិតក្នុងភូមិអភិវឌ្ឍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះមានឈ្មោះ ឆៃ ដែន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីនICE (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ ,សារធាតុញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ក្រហម មានអក្សរWY ចំនួន២១គ្រាប់ និងម៉ូតូម៉ាកហុងដា CBR 150R ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់