កំពង់ឆ្នាំងៈ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង១០នាទី មន្ត្រីជំនាញ បានចុះធ្វើតេស្ត រកសារធាតុញៀន ទៅលើយុវជនចំនួន៥នាក់ ស្ថិតភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ យុវជនម្នាក់មានផ្ទុកសារធាតុញៀន។
បច្ចុប្បន្ន មន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ត្រៀមកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាល ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់