ព័ត៌មានជាតិ

ក្រសួងបរិស្ថានគ្រោងរៀបចំការប្រគុំតន្រ្តីបរិស្ថានឆ្នាំ២០១៦

ភ្នំពេញៈ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១២ឧសភានេះថា ក្រសួងបរិស្ថាន នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានមួយស្តីអំពី«ការប្រគុំតន្រ្តីបរិស្ថាន ឆ្នាំ២០១៦» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួង។

លោក សាបូ អូហ្សាណូ រដ្ឋលេខធិការក្រសួងងបរិស្ថាន និងមានការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នឹងចូលរួមធ្វើសន្និសីទសារព័ត៌មាននោះ។

ការប្រគុំតន្រ្តីបរិស្ថានឆ្នាំ២០១៦នេះ ធ្វើឡើងនៅថ្ងៃទី២៦-២៧ឧសភា នៅខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹង អំពីបរិស្ថានដល់សាធារណៈជន សំដៅលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ការប្រគុំតន្រ្តីនោះ នឹងមានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការិនីដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា៕

photo_2016-05-12_14-21-47 photo_2016-05-12_14-21-43

មតិយោបល់