ព័ត៌មានជាតិ

ដឹងការពិតហើយ! អគ្គិយឆេះរោងចក្រផលិតស្បែកជើងឈ្មោះ ជូ ហ៊ួយ អស់ទឹកប្រាក់ជិត ៣០ម៉ឺនដុល្លារ

កំពង់ចាម: ករណីអគ្គិភ័យឆេះឃ្លាំងសម្ភារ:មួយខ្នង នៅក្នុងរោងចក្រផលិតស្បែកជើងឈ្មោះ ជូ ហ៊ួយ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

សមត្ថកិច្ច បានឲ្យដឹងថា គិចជាទឹកប្រាក់ខាតបង់ មានតម្លៃប្រមាណជិត ៣០ម៉ឺនដុល្លារអាមេរិក មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ករណីនេះ កម្លាំងនគរបាលជំនាញប្រើប្រាស់ពេលវេលាជាង ៣ម៉ោង ដោយរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ប្រហែល ៣០រថយន្ត និងសាប៊ូអស់ ២០០គីឡូក្រាមផងដែរ ទើបអាចទប់ស្កាត់បាន មិនរាលដាលដល់ឃ្លាំងអាគារផ្សេងទៀត៕

មតិយោបល់