ព័ត៌មានជាតិ

ទៅលេងទឹកស្លាប់ទាំងគូ ខណៈឪពុកម្ដាយមិនដឹង

បន្ទាយមានជ័យៈ កុមារីតូចៗ២នាក់ បានលង់ទឹកស្រះក្បែរផ្ទះ បណ្ដាលឲ្យលង់ស្លាប់គួរឲ្យសង្វេគ ដោយឪពុកម្ដាយមិនបានដឹង បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦៖៣នាទី ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរជួបថ្មី ឃុំសឿង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលស្រុកមង្គលបុរី ថ្លែងឲ្យដឹងថា កុមារីរងគ្រោះទាំងពីរ មានឈ្មោះ ឃួន ចាន់រី អាយុ៣ឆ្នាំ និងឈ្មោះ គង់ ស្បៃ អាយុ៥ឆ្នាំ។ កុមារីទាំងពីរ រស់នៅភូមិអូរជួប ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះទាំងពីរនាក់ បានទៅងូតទឹកស្រះនៅខាងលិចផ្ទះ គ្រាដែលឪពុកម្ដាយមិនបានដឹង។ លុះពេលបាត់កូន ក៏នាំគ្នាដើររកតាំងពីម៉ោង១រសៀល រហូតដល់ម៉ោងជាង៦ល្ងាច ទើបប្រទះឃើញសាកសពកុមារីទាំងពីរ បានស្លាប់បាត់ទៅហើយនៅក្នុងទឹកស្រះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័យដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព ដោយសន្និដ្ឋានថា កុមារីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក រួចក៏ប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

IMG-20160512-WA0002 IMG-20160512-WA0003 IMG-20160512-WA0004

មតិយោបល់