ភ្នំពេញៈ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៦ បានបង្ហាញថា ទឹកបានស្រកចុះបន្តិច គ្រាដែលមានតែស្ថានីយជល២ប៉ុណ្ណោះ ដែលកម្ពស់ទឹកហក់ឡើង។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ១៥នាទី។
ក្រសួងធនធានទឹក បានឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,២៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៦ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៧៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,១៦ម៉ែត្រ ទី៣- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៣,៩៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ ០,០៤ម៉ែត្រ ទី៤- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់២,១៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៣ម៉ែត្រ ទី៥-ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៥ម៉ែត្រ និងទី៦- បឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០១ម៉ែត្រ។
ដោយឡែក ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត កម្ពស់ទឹកហាក់ឡើងបន្តិចបន្តួចប៉ុណ្ណោះ រួមមានទី១- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់២,០៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៥ម៉ែត្រ និងទី២- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,៣២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៦ម៉ែត្រ៕
មតិយោបល់