ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិម្លូម៉ីន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ាវ ឡេ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជុសជុលទូរសព្ទ ស្នាក់នៅភូមិកើតហេតុ។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញស្រុក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យជាមុខសញ្ញាខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចខាងលើ បន្ទាប់មកកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្រ្កាបឃាត់ខ្លួន និងឆែកឆេរផ្ទះរបស់ជនសង្ស័យ ដកហូតបានម្សៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ១កញ្ចប់ធំ,១កញ្ចប់មធ្យម,ទូរសព្ទ១គ្រឿងម៉ាក AIS,ថង់សម្រាប់វិចខ្ចប់មួយចំនួននិងកន្ត្រៃ១។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកពញាឮឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាតលការតាមនីតិវិធីច្បាប់៕

មតិយោបល់