បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ។ ជនរងគ្រោះ បានគ្រោះថ្នាក់ដោយចៃដន្យមួយកើតឡើងនៅវេលាម៉ោង៨នាទីព្រឹក នៅចំណុចខាងកើតភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ រ៉ុញ កឿ អាយុ២០ឆ្នាំ ភេទប្រុស នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានស៊ីឈ្នូលបើកគោរយន្តកន្ត្រៃទៅកាប់ដើមរុក្ខា នៅចំការ (ឈ្មោះ សង្ហា) នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ពេលថយគោយន្តឡើងភ្លឺស្រែពុំរួចក៏តំឡើងរ៉ាគោយន្តពេលនោះដៃគោយន្ត បានក្រវ័ធបណ្តាលឲ្យអ្នកបើកគោយន្តកន្ត្រៃបោកទៅខ្ទប់នឹងបង្គោលក្រាក់ បាក់ឆ្អឹងជំនី ខាងស្តាំរងរបួសធ្ងន់ហើយបងប្អូន បានយកមកសង្រោះនៅមណ្ឌលសុខភាពឃុំចង្ហា ។
នគរបាលបានបញ្ជាក់ថា ៖ ដោយមានអាការៈធ្ងន់ធ្ងូរពេក ជនរងគ្រោះត្រូវបានបញ្ជូនបន្ត ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុននៅមង្គលបូរី លុះដល់វេលាម៉ោង១រសៀល ថ្ងៃដដែលជនរងគ្រោះបានស្លាប់៕



មតិយោបល់