ព័ត៌មានជាតិ

Update : រថយន្ត ហ៊ីលុច្ស បុករះរទេះលក់បុកល្ហុងខ្ទេច បញ្ចប់ត្រឹមសំណង ១៥០ ដុល្លារ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ត ហ៊ីលុច្ស មួយគ្រឿងប៉ះជាមួយរទេះលក់បុកល្ហុងតាមចិញ្ចើមផ្លូវ បណ្តាលអោយរទេះលក់បុកល្ហុងខូចខាតធ្ងន់ធ្ងរ ។

ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅក្បែរសាលាភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីលុច្ស ពាក់ស្លាកលេខ កំពង់ធំ 2A-0409 សង្ស័យបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលអោយស្លន់ជាន់ហ្ក៊ែរច្រឡំថាហ្រ្វាំង ជ្រុលទៅបុករទេះលក់បុកល្ហុងមួយគ្រឿងដែលកំពុងលក់នៅមុខរោងចក្រមួយ នៅតាមបណ្តោយផ្លូវចំការដូង ក្បែរសាលាភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលអោយរទេះលក់បុកល្ហុងរងការខូចខាតធ្ងន់ធ្ងរ បែកធុងកញ្ចក់ដាក់ល្ហុង និងបាក់បែករទេះ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកំណត់ហេតុ និងជួយសម្របសម្រួលមួយសន្ទុះធំ រហូតភាគគីរថយន្តស្រុះស្រួលគ្នា បង់១៥០ដុល្លារ សងថ្លៃខូចខាតអោយខាងភាគីរទេះបុកល្ហុង ដើម្បីបញ្ចប់រឿង ។

មតិយោបល់