ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីទទួលផលចោរកម្មនិងដកហូតស្លាកលេខម៉ូតូបានចំនួន៤១សន្លឹក…

ពោធិ៍សាត់:នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង៦ និង ០០នាទី កម្លាំងអន្តរាគមន៍ ផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយ លោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុក បានចុះបង្រ្កាបទីតាំងទទួលផលចោរកម្ម ១លើក ស្ថិតក្នុងភូមិ​ត្រពាំងស្មាច់ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​
ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ប្រុស៖

១.ជនសង្ស័យឈ្មោះ ជា វ៉ា (ពៅ) ភេទប្រុស អាយុ ៣៣ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ម្ចាស់ផ្ទះ) ។
២.ជនសង្ស័យឈ្មោះ ម៉ម ប៊ុនសៀ ភេទប្រុស អាយុ៤០ ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

វត្ថុតាងដក់ហូតរួមមាន:
១. ម៉ូតូសង់ C125 ពណ៌ខ្មៅគ្មានស្លាកលេខចំនួន ៤គ្រឿង
២.ស្លាកលេខម៉ូតូចំនួន 41សន្លឹក
៣.សំភារៈបំបែកចេញពីគ្រឿងម៉ូតូមួយចំនួន ។

មតិយោបល់