ព្រះសីហនុ: សាកសពស្ត្រីវយ័ក្មេងម្នាក់ដែលមានសភាពហើមស្អុយរហូតដល់ដង្កូវចោះទៅហេីយនោះ ត្រូវបានគេប្រទះឃើញមានរុំដោយកំរាលពូកពណ៌សស្តើង ទំនងជាមានអ្នកយកមកផ្លុងទម្លាក់ចោលនៅក្នុងប្រឡាយ ជាប់បណ្តោយផ្លូវកៅស៊ូ ពីស្លាកប៉ាណូអាឡាំងឌឺឡុង ឆ្ពោះទៅឆ្នេរអូរត្រេះ ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ។
ក្នុងនោះសមត្ថកិច្ចចម្រុះ និងមន្ត្រីផ្នែកបច្ចេក ដោយមានការចូលរួមពីលោកវិជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ដែលចុះទៅត្រួតពិនិត្យ ជាក់ស្តែងបានបញ្ជាក់ថា សាកសពនេះ គឺភេទស្រី ជនជាតិខ្មែរ អាយុប្រហែល ១៥-១៦ឆ្នាំ និងតាមការសន្និដ្ឋានជាបឋមថា សាកសពស្លាប់ដោយករណី ឃាតកម្ម រំលោភសម្លាប់ នៅទីតាំងផ្សេង ហើយយកមកផ្លុងចោលក្នុងប្រឡាយនេះប្រហែល៣-៤ថ្ងៃមុន ។
បច្ចុប្បន្នសមត្ថកិច្ចគ្រប់ផ្នែកកំពុង ស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងអ្នកពាក់ពន្ធ័លេីឃាតកម្មនេះ ៕
មតិយោបល់