ព័ត៌មានជាតិ

រថយន្ត ហ៊ីយ៉ាន់ដាយ ភ្លៅ៥ បានក្រឡាប់ផ្ងារជើង នៅខេត្តកោះកុង

កោះកុង: ករណីក្រឡាប់រថយន្តដឹកឥវ៉ាន់ ធន់ធ្ងន់មួយគ្រឿង បណ្តាលអោយខូចខាតរថយន្ត និងឥវ៉ាន់ក្នុងរថយន្តមួយចំនួន ចំនែកជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ ៤៨ នៅចំណុចអូរម្កាក់ ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសារគរ ខេត្តកោះកុង ។

លោកអធិការស្រុកបទុមសារគរ បានប្រាប់ Post News ថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងបើកបរ ពីកោះកុងទៅភ្នំពេញ ចុះចំណោត បណ្តាលអោយក្រឡាប់ផ្ងារជើង ជ្រុះឥវ៉ាន់ពីលើរថយន្តខ្ទេច ចំនែករថយន្ត បានខូចខាត រីឯអ្នកបើកបររងរបួសស្រាល ។ រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 3B-4380 ។

បច្ចុប្បន្នរថយន្ត និងឥវ៉ាន់ដែលខូចខាត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកបទុមសារគរ ដើម្បីដោះស្រាយនិងចាត់ការតាមនីតិវិធី ៕

មតិយោបល់