ក្លិបបាល់ទាត់នគរបាលជាតិនឹងប្រើប្រាស់ទីលាន សេវីន អេន ជី (7NG) ជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ ព្រមទាំងពានរង្វាន់សម្ដេចហ៊ុន សែនផងដែរ នៅចុងសប្ដាហ៍នេះពួកគេ បើមិនមានអ្វីប្រែប្រួទេ ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ នឹងបើកទ្វាទទួល ក្រុម NAGA។
នេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ ដែលពួកគេបានប្រកាសយកទីលានមានមូលដ្ឋានក្នុងឃុំវិហារសួគ៌ ជាផ្លូវការមកមកធ្វើជាទីលានរបស់ខ្លួន។
អតីតក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ឬហៅកាត់ក្រុមប៉ូលិស បានជ្រើសរើសកីឡដ្ឋានសម្រាប់ធ្វើទឹកដីក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៨ នៅត្រូវរងចាំការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ប៉ុណ្ណោះ។
ប្រភព៖ CSB SPORTS
មតិយោបល់