ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌចំនួន០១គ្រាប់ ដោយតាមរថយន្តដឹកដីខ្សាច់

ត្បូងឃ្មុំ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃ ឃុំកក់ ខេត្តត្បូងឃ្មុំ បានរាយការណ៍មក ប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ ថាគាត់បានទិញដីខ្សាច់ចំនួន១រថយន្ត មកចាក់នៅផ្ទះ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០១គ្រាប់ ។

បន្ទាប់ពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ បានចុះទៅដល់ទីតាំងខាងលើ ហើយក៏បានដាក់ផ្លាកសញ្ញា ប្រយ័ត្នគ្រោះថ្នាក់ ។

បច្ចុប្បន្នការិយាល័យបានរាយការណ៍ជូនអង្គភាព CMAC រួចហើយ ៕

មតិយោបល់