ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយការិយាល័យបទល្មើសគ្រឿងញៀន ចុះឆែកឆេរផ្ទះជនសង្ស័យចែកចាយគ្រឿងញៀន នៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី១២ឧសភា២០១៦ នៅចំនុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយអនុញ្ញាត្តិពីលោក មាស ច័ន្ធពិសិដ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយវរសេនីយ៍ទោ ប៉ាន់ សុខភាព នាយការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនតាមរយៈការឆ្លើយសារភាពរបស់បក្ខពួក ឈ្មោះ អ៊ុង ទីណា ឃាត់ខ្លួន ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ។
ប្រភពបានឲ្យដឹងថា ដំបូងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ទី ឈាងលី ហៅប៉ា អាឆៃ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ ៣ ភូមិដំណាក់ធំ២ ដកហូតក្រាមសថ្លាចំនួន១៣កញ្ជប់តូច កញ្ឆា០១ថង់/ថង់ច្រកមួយចំនួន។
ប្រភពបន្តថា ការបន្តចុះបង្រ្កាបមួយកន្លែងទៀតនៅចំនុច បន្ទប់ជួលលេខ១៤ ភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ទៀត ១-ផាក បារាំង ភេទប្រុស អាយុ២៥ឆ្នាំ២-នៅ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ៤-សារឿន ស្រស់ ភេទប្រុស អាយុ២១ឆ្នាំ ៥-សៃ យោ ភេទប្រុស អាយុ១៧ឆ្នាំ ដកហូតវត្ថុតាងបាន ក្រាមសថ្លា ចំនួន ១៣៤កញ្ជប់តូច និងម៉ូតូចនួន០៣គ្រឿង។
ករណីខាងលើនេះ សរុបទាំង០២ទីតាំងកម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យបានចំនួនសរុប០៥នាក់ ដកហូតក្រាមសថ្លាសរុបចំនួន១៤៧កញ្ជប់តូច និងម៉ូតូចំនួន០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់