ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យោធាកូរ៉េខាងត្បូង កំពុងមានផែនការ ដាក់ពង្រាយរថក្រោះ K2 បន្ថែមជាង ១០០គ្រឿង ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង

កូរ៉េខាងត្បូងៈ បើតាមមន្ត្រី បាននិយាយថា យោធារបស់កូរ៉េខាងត្បូង កំពុងតែមានផែនការ ដាក់ពង្រាយរថក្រោះ K2 បន្ថែមចំនួនជាង ១០០ គ្រឿង ដើម្បីពង្រឹងវិស័យការពារជាតិជួរមុខរបស់ខ្លួន ដើម្បីប្រឆាំងនឹង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

មកទល់ពេលនេះ អគ្គសេនាធិការចំរុះ (JCS) បានដាក់សំណើ លើកឡើង សម្រាប់តម្រូវការរថក្រោះ K2 បន្ថែមចំនួនជាង ១០០ គ្រឿងនៅក្នុងខែតុលា ហើយក្រសួងការពារជាតិ កំពុងពិនិត្យបញ្ជាក់ និងផ្ទៀងផ្ទាត់ ចំពោះសំណើមួយនេះផងដែរ។

ផែនការបន្ថែមការផលិតនេះ ប្រសិនជាត្រូវបានអនុម័តនោះ វា នឹងបង្កើនចំនួនរថក្រោះជាង ៣០០ គ្រឿង សម្រាប់កងកម្លាំងយោធាកូរ៉េខាងត្បូង។

ការផ្លាស់ប្តូរនេះ គឺជាការឆ្លើយតបទៅនឹងកូរ៉េខាងជើង ដែលបានបង្កើនចំនួនរថក្រោះរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ ដែលកូរ៉េខាងជើង ត្រូវបានគេជឿថា មានរថក្រោះចំនួន ៤.៥០០ គ្រឿង នៅក្នុងសារពើភ័ណ្ឌរបស់ខ្លួន ប្រហែលពីរដងនៃចំនួនរថក្រោះ របស់កងកម្លាំងកូរ៉េខាងត្បូង៕

13740_thumb_385x370 1014919718 Wp2pxVCrWUBNzvnn5rqrZ362Nv23qisO

មតិយោបល់