ព័ត៌មានជាតិ

នាំខ្លួនជនជាតិអង់គ្លេសទៅកាន់តុលាការ ដើម្បីសាកសួរបន្ថែមជាច្រើនករណី

ភ្នំពេញៈ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញបានបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំខ្លួន ជនជាប់ ចោទជាជនជាតិអង់គ្លេសម្នាក់ ទៅកាន់តុលាការដើម្បីសាកសួរបន្ថែម។

ជនជាប់ចោទឈ្មោះ TOBY JAMIE NELHAMS ភេទប្រុស អាយុ ៤៤ឆ្នាំ ជាជនជាតិ អង់គ្លេស ត្រូវបានលោក សៀង សុខ តំណាងអយ្យការចោទប្រកាន់ពីបទ
១.លួចចូលមកស្នាក់នៅប្រទេសកម្ពុជា និងធ្វើការងារដោយខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន គ្មានសៀវភៅការងារ
២.ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីឈ្មោះរបស់ខ្លួន
៣.ឆបោក
យោងតាមមាត្រា២៩ មាត្រា៣១ នៃច្បាប់អន្តោប្រវេសន៍ និងមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនជាប់ចោទឈ្មោះ TOBY JAMIE NELHAMS ត្រូវបានសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ដោយជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់ ជនរងគ្រោះឈ្មោះ Tony Kenway ជាពាណិជ្ជករ ជនជាតិអង់គ្លេស នៅខេត្ត Chon Buri កាលពីពេលថ្មីៗនេះហើយបានរត់គេចខ្លួន ចូលប្រទេសកម្ពុជា៕

https://youtu.be/au4HhBD7bVs

https://youtu.be/BUkK3W_xK0Q

មតិយោបល់