ព័ត៌មានជាតិ

ចេញពីសែនក្បាលទឹកទៅស្រុកជិះម៉ូតូលឿនបុករថយន្តដឹកប្រេងក្រុមហ៊ុនSAVIMEXពីក្រោយរងរបួសធ្ងន់តៃកុងរថយន្តចុះគេចខ្លួនបាត់

ភ្នំពេញ: បុរសម្នាក់បន្ទាប់ពីសែនក្បាលទឹកទៅស្រុករួចសង្ស័យស្រវឹងស្រាស្រឿងៗជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកសុីទែនប្រេងរបស់ក្រុមហ៊ុនSAVIMEXពីក្រោយរងរបួសធ្ងន់តៃកុងរថយន្តចុះគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ម៉ូតូ ដែល បុករថយន្តពីក្រោយម៉ាកហុនដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GM 4594 បេីកដោយបុរសខាងលេីមិនត្រូវបានស្គាល់ឈ្មោះនោះទេស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណេីតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

រថយន្ត ដឹកសុីទែនប្រេងរបស់ក្រុមហ៊ុនSAVIMEXពណ៌សពាក់ស្លាក់លេខភ្នំពេញ3C 1269 បេីកដោយបុរស់ម្នាក់មិនស្គាល់ឈ្មោះ។

តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ រថយន្ត និង ម៉ូតូ ខាងលេីបានបេីកស្របគ្នាក្នុងទិសដៅពីជេីងទៅត្បូងដោយម៉ូតូបេីកពីក្រោយលុះមកដល់ចំណុចកេីតហេតុខណ:ដែលរថយន្តបង្អង់ល្បឿនអែបខាងស្តាំស្រាប់តែមានម៉ូតូបេីកក្នុងល្បឿនយ៉ាងលឿនជ្រុលបុកកង់ក្រោយរថយន្តពីឆ្វេងបណ្តាលឲ្យខ្ទាត់តៃកុងម៉ូតូប្រមាណជិត១០ម៉ែត្រ រងរបួសធ្ងន់ម៉ូតូខូចខាតយ៉ាងដំណំបន្ទាប់ពីកេីតហេតុភ្លាមតៃកុងរថយន្តបានចុះគេចខ្លួនបាត់។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យរីឯរថយន្តនិងម៉ូតូសមត្ថកិច្ចការពារបណ្តោះអាសន្នសិនរងចាំភាគីទាំងសងខាងដោះស្រាយបញ្ចប់រឿង៕

 

មតិយោបល់