បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ស្រវឹង បានដើរធ្លាក់ពីលើស្ពានថ្នល់រថភ្លើង បណ្តាលឲ្យបាក់កស្លាប់យ៉ាងអាណោចអាធ័មគួរឲ្យរន្ធត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី យប់ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម១៤ ភូមិកៀនតេសI ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបងបានប្រាប់ថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ឌឿន ណន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ចំណែកមូលហេតុ គឺត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា ដោយសារតែជនរងគ្រោះស្រវឹងស្រា ទើបបណ្តាលឲ្យធ្លាក់ពីលើស្ពានបាក់កស្លាប់បែបនេះ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕







មតិយោបល់