ព័ត៌មានជាតិ

Manchester United ដាក់សំណើរ ៥៣ លាន​ដុល្លារ រួមទាំង Hernandez ដើម្បី​យក Arturo Vidal ពី Juventus

​អ៊ីតាលី​៖​ក្លិប​បិសាច​ក្រហម Manchester United បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​បញ្ចប់​ការដេញថ្លៃ​កីឡាករ​ខ្សែ​បម្រើ Arturo Vidal របស់​ក្លិប Juventus ។​
​ទំព័រសារព័ត៌មាន Tuttosport បាន​និយាយថា ជំនួញ​នេះ ត្រូវបាន​ធ្វើ​រួចរាល់​ហើយ នៅ Monte Carlo នា​ថ្ងៃនេះ ខណៈ​ដែល​ក្រុម​ជើង​ខ្លាំង Europe ចាប់ផ្តើម​ផ្គូរ​ផ្គង់​ប្រកួត Champions League ។​

​វត្តមាន​នៅ Monaco ដោយ​មាន​តំណាង​លោក Beppe Marotta ជា​អ្នកគ្រប់គ្រង​ទូទៅ​ក្លិប Juventus ហើយក៏​មាន​តំណាង​បិសាច​ក្រហម​នៅ​ទីនោះ​ដែរ ។
​បិសាច​ក្រហម បាន​ផ្តល់​ល​ក្ខណ្ឌ ឲ្យ​សេះបង្កង់ Juventus ក្នុងតម្លៃ ៤០ លាន​អឺរ៉ូ ប្រហែល ៥៣ លាន​ដុល្លារ ដោយ​បូក​រួម​ទាំង ខ្សែ​ប្រយុទ្ធ Javier Hernandez ដើម្បី​ប្តូរ​យក Arturo Vidal ។​
​ក្លិប Juventus កំពុង​មាន​ភាពស្ទាក់ស្ទើ ជាមួយ​នឹង​សំណើរ​នេះ ស្របពេល​ដែល​ទីផ្សារ​កៀក​ដល់​ថ្ងៃ​បិទ​នោះ ៕

vidal2

មតិយោបល់