តាកែវៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីប៉ុនប៉ងហិង្សាដោយចេតនា កើតឡើងនៅត្រង់ ចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាច ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១២និង៤០នាទី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ធូ ប៊ុនថន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានសុំលុយ ពីឪពុក តែឪពុកមិនអោយ ក៏មានការជជែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះ ធូ សម្ជស្ស ភេទស្រី អាយុ ៤១ឆ្នាំ ត្រូវជាបងបង្កើត មានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានដើរមកផ្ទះ រួចជេរមកលើជនសង្ស័យថា មិនដើររកលុយចាយខ្លួនឯងទេ ចាំតែសុំលុយគេចាយ រួចអ្នកទាំងពីរបានទាក់មាត់គ្នា រហូតជនសង្ស័យបានយកដំបងឈើជ្រុងប្រវែង ៩០ សង់ទីម៉ែត្រ គប់ទៅលើឈ្មោះ ធូ សម្ផស្ស តែគេចផុតមិនបណ្តាលឲ្យរងរបួសទេ ក៏ជនបង្កបានយកកាំបិតចិតបន្លែចុងស្រួចប្រវែង ៣០ សង់ទីម៉ត្រ ដេញចាក់ទៀត តែជនរងគ្រោះរត់គេចខ្លួនផុត មិនបណ្តាលឲ្យរងរបួសទេ។ មូលហេតុ ជនបង្កខឹងបងស្រីស្តីបន្ទោស និងប្រើប្រាស់គ្រឿងញៀន ទើបបង្កអោយមាន ករណីប៉ិនប៉នហឹង្សានេះកើតឡើង ។
ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួន ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តតាកែវ រហូតដល់វេលាម៉ោង ១៤ និង០០ នាទី ថ្ងៃខែឆ្នាំដដែល យើងបានឃាត់ខ្លួនជនបង្កនិងដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់