សៀមរាប: លោកអធិការស្រុកជីក្រែង បានប្រាប់ Post News ថា ពិតជាមានករណីបុរសម្នាក់ជាកម្មករអគ្គិសនីឯកជនមួយបានឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់ពិតប្រាកដមែន ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រភពពីលោកអធិការបានបន្តទៀតថា ជនរងគ្រោះដែលស្លាប់ដោយសារឆក់ខ្សែភ្លើងនោះមានឈ្មោះ ជា សុខ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករអគ្គិសនី(ឯកជន) ។
មុនពេលកើតហេតុជនរងគ្រោះ បានឡើងតបណ្តាញអគ្គិសនី ដូចសព្វមួយដង នៅចំណុចផ្លូវលំ វត្តជីក្រែង ឃុំជីក្រែង តែជនរងគ្រោះបានធ្វេសប្រហែលតខុសបច្ចេកទេសបណ្តាលអោយឆក់ជាប់លើបង្គោលភ្លើង ស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ ហើយធ្វើកោសលវិច័យ និងប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់