ផ្ទះ ព័ត៌មានជាតិ ឪពុកម្ដាយស្លុ...

ឪពុកម្ដាយស្លុតចិត្ត មិនគួរកូនប្រុសធ្វើបែបនេះសោះ!

0

កណ្តាល: នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ស្ថិតត្រង់ចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ោ ពុទ្ធា (ហៅ អាជ្រូក) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ នៅវេលាថ្ងៃកើតហេតុ ឪពុកម្តាយជនរងគ្រោះ បានត្រលប់មកពីធ្វើការវិញ ក៏ឃើញកូនរបស់ខ្លួនឈ្មោះ ប៉ោ ពុទ្ធា បានចង.ក ជាមួយធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងពិនិត្យហេតុស្រុក ធ្វើការពិនិត្យសាកសព ពុំមានស្លាកស្នា មអ្វីគួឲ្យកត់សម្គាល់ឡើយ រួចបានប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.