ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល បានដកហូតទំនិញខូចគុណភាពលក់តាមផ្ទះ នៅក្រុងសំរោង

ឧត្តរមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញតាមផ្ទះលក់ភេសជ្ជ:នានាក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាលទ្ធផល យើងបានដកហូតទំនិញខូចគុណភាព ចំនួន ១២ ប្រភេទផ្សេងៗគ្នា ស្មើនិង ២១០គីឡូក្រាម ។
យើងក៏បានណែនាំអាជីវករឲ្យយល់ដឹងពីសុវត្ថិភាពម្ហូបអាហារផងដែរ៕

មតិយោបល់