ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន ដកហូតស៊ាំម៉ូរ៉ៃមួយដើម

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២កញ្ចប់ និងដាវសាំម៉ារ៉ៃ១ដើម កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថាដោយមានការរាយការណ៍ពីលោកមេភូមិទ្រា៣ ទើបលោកដាក់កម្លាំងឃ្លាំមើលឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងឆែកឆេរបន្ទប់ជួលរកឃើញគ្រឿងញៀន២កញ្ចប់ និងដាវសាំម៉ារ៉ៃ១ដើម រួមនឹងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀន១ចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើទី១មានឈ្មោះ កាន សុភក្រ័ អាយុ២៦ឆ្នាំស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ មុខរបរលក់នំរ៉ូទី និងជនសង្ស័យទី២មានឈ្មោះហម សារ៉ាក់ អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មុខរបរលក់នំរ៉ូទី។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/OD47X7J9-RE

មតិយោបល់