ព័ត៌មានជាតិ

ថយទ្បានបំណងទៅហូបការ បែរជាបុករះឆ្លងផ្លូវ កិនម៉ូតូក្រោមឡានអូសជាង១០ម៉ែត្រ

ភ្នំពេញ: ស្ត្រីម្នាក់បើករថយន្តកូឡា ចេញពីផ្ទះក្នុងបំណងទៅចូលរួមពិធីមង្គលការ ក៏បុករះម៉ូតូអូសជាង១០ម៉ែត្រឆ្លងផ្លូវម៉ៅសេងទុង បុករនាំងថ្មចំនួន២ផ្ទាំងបន្តទៅបុករថយន្ត Camry តាក់សុីចតនៅខាងកើតផ្លូវរងការខូចខាតនិងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ហេតុការណ៍នេះកើតនៅម៉ោង៥:៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុក ភារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរក្រុមហ៊ុនឯកជន នៅស្តុបដេអិន ទៅផ្ទះម្តុំផ្សារដើមថ្កូវ ផ្ទះលេខ៧០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីបានប្រាប់ថាម្ចាស់រថយន្តកូឡា ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ2D-9683
រៀបចំចាកចេញទៅញុាំការ ក៏ថយរថយន្តចេញពីផ្ទះលេខ៣៣២ ផ្លូវម៉ៅសេងទុង សង្កាតើបឹងសាឡាង ខណ្ឌទួលគោក ក៏ជាន់ហ្គ្រែស្លន់យ៉ាងលឿន បុកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BU-6468 ចូលក្រោមឡាន អូសបន្តទៅបុករនាំងថ្មដែលចែកទ្រូងផ្លូវចំនួន២ផ្ទាំង និងបន្តទៅបុករថយន្ត Camry ហើមដែលចតនៅខាងកើតផ្លូវ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2B-0632 រងការខូចខាតផ្នែកខាងឆ្វេងរថយន្ត។

រថយន្ត Camry ហើមទទួលសំណងចំនួន៣០០ដុល្លាសម្រាប់ជួសជុល។ ដោយឡែកប្រជាពលរដ្ឋបាននិយាយថាជនរងគ្រោះម្ចាសើម៉ូតូពិតជាសំណាង១ល្នុង១មុឺនគ្រោះថ្នាក់មែនគ្រាន់តែរងរបួសបាក់កជើងខាងឆ្វេងត្រូវបងប្អូនដឹកតាមម៉ូតូយកទៅពេទ្យ។

បច្ចុប្បន្នរថយន្តកូឡា និងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

photo_2016-05-12_18-04-54photo_2016-05-12_18-04-53photo_2016-05-12_18-05-14photo_2016-05-12_18-05-12photo_2016-05-12_18-05-09photo_2016-05-12_18-05-07photo_2016-05-12_18-05-02photo_2016-05-12_18-04-57photo_2016-05-12_18-04-56

មតិយោបល់