ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បក្សប្រឆាំងបដិសេធចំពោះការចោទប្រកាន់ថា ជាអ្នកប្រឌិតព័ត៌មានរឿងលោក ហ៊ុន ម៉ាណែត

ភ្នំពេញៈ នៅប្រមាណជាប៉ុន្មាននាទីមុននេះ តាមហ្វេសប៊ុកផ្លូវការរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ (CNRP) បានចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះការចោទប្រកាន់គណបក្សថា ជាអ្នកប្រឌិតព័ត៌មានអំពីរឿងកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ហ្វេសប៊ុករបស់លោក កឹម សុខា សរសេរថា “សេចក្តីថ្លែងការណ៍ គណបក្សសង្រ្គោះជាតិសូមបដិសេធចំពោះការចោទប្រកាន់ណាមួយមកលើគណបក្សសង្រ្គោះជាតិដែលថា ជាអ្នកប្រឌិតព័ត៌មានថា កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជា”កូនប្រុសរបស់មេដឹកនាំវៀតណាម”។”

កន្លងមក មានព័ត៌មានមួយចំនួនបានលេចឮថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជាកូនប្រុសរបស់មេដឹកនាំវៀតណាម ហើយនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងទៅលើអ្នកដែលបានប្រឌិតព័ត៌មាននេះ៕

cnrp

មតិយោបល់