អ្នកស៊ើបអង្កេតបានធ្វើការស្រាវជ្រាវទៅលើ ករណីគ្រោះថ្នាក់រថភ្លើងរត់ខុសផ្លូវ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ចំនួន ២៥នាក់ និងមានអ្នករបូសយ៉ាងតិច ១០០នាក់ នៅភាគខាងជើងនៃប្រទេសមីយ៉ានម៉ា។
យោងតាមប្រភពពី Radio Free Asia បានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់នោះ មានមនុស្សប្រុសចំនួន ១៦នាក់ មនុស្ស ៧ និងក្មេង ២នាក់បានស្លាប់។
គេហទំព័រ Washingtonpost បានចុះផ្សាយថា រថភ្លើងដែលបានបើកខុសផ្លូវនោះ មានដឹកនូវប្រេងសាំងទៀតផងដែល ជាហេតុនាំឲ្យចេះ នៅពេលដែលរថភ្លើងក្រឡាប់។ រថភ្លើងមួយនេះ ធ្វើដំណើរចេញពីតំបន់ Ynagon ទៅកាន់ Kachin នៃប្រទេសមីយ៉ានម៉ា។
មន្រ្ដីប្រចាំការនៅតំបន់កន្លែងកើតហេតុបាននិយាយ ខណៈពេលកើតហេតុមានប្រជាជនជាច្រើនដែលរស់នៅតំបន់នោះបាននាំគ្នាមកប្រមូលយកប្រេង ព្រមទាំងជួយសង្រ្គោះមនុស្ស ដោយក្នុងនោះអ្នកដែលនៅមានសំណាងរស់រានមានជីវិត ត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរ៕
មតិយោបល់