ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ផែស្ងួតអូលែរ បើកលឿនបុកគេហើយ ឈ្លោះប្រកែក រកវាយសមត្ថកិច្ចទៀត

ភ្នំពេញ:រថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួតអូលែរ បើកលឿនឡើងឃឿនផ្លូវ ជ្រុលទៅបុករថយន្តស្តារិច ដែលនៅចំហៀងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងតំណំ កាលពីវេលាម៉ោង០២និង៤០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន រថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខបាត់ដំបង 3A-0615 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ក៍ហោះកាត់ទ្រូងផ្លូវទៅបុក និងរថយន្ត១គ្រឿងទៀត ម៉ាកស្តារិច ពណ៍ស្លែពាក់ស្លាកលេខ ភ្នំពេញ2I-6620 ដែលបើកក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យរងការខូចខាត យ៉ាងតំណំប៉ុន្តែពុំអ្នកណារងរបួសទេ។

ក្រោយមកអ្នកបើកបររថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតអូលែរ បានចុះរត់គេចខ្លួនបាត់។ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណដែលគេដឹងថាជាតំណាងខាងក្រុមហ៊ុនមកស្រែក ឲ្យកូនចៅបើករថយន្តចេញ ប៉ុន្តែសមត្ថកិច្ចមិនឲ្យបើកទៅទើបបុរសនោះឈ្លោះប្រកែក និងសមត្ថកិច្ច ហើយថែមទាំង លើដៃរកវាយសមត្ថកិច្ចទៀត។ ក្រោយមកគេក៍ជិះម៉ូតូចេញទៅ។

ដោយឡែករថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

វេងស្រេង៣ វេងស្រេង២ វេងស្រេង

មតិយោបល់